អ្នកស្រាវជ្រាវអាមេរិកបានរកឃើញថា បុគ្គលដែលប្រើប្រាស់ថ្នាំបញ្ចុះកំដៅនិងបំបាត់ការឈឺចុកចាប់ Paracetamol ជាប្រចាំអាចបណ្តាលឱ្យជួបហានិភ័យខ្ពស់ពីជំងឺមហារីកឈាម ។
មានផលប៉ះពាល់ទៅលើសុខភាពបែបនេះ ក៏ព្រោះ Paracetamol ផ្ទុកសារធាតុគីមីឈ្មោះ Acetaminophen ដែលអ្នកស្រាវជ្រាវអះអាងថាធ្វើឱ្យអ្នកប្រើប្រាស់មួយចំនួនប្រឈមនឹងជំងឺមហារីក ។ លទ្ធផលនេះបានបន្ថែមនូវភស្តុតាងដ៏ស្មុគស្មាញមួយផ្សេងទៀតរវាងជំងឺមហារីកនិងថ្នាំបំបាត់ការឈឺចុកចាប់ Paracetamol។ លើសពីនេះ វាក៏បានប្រាប់ឱ្យយើងដឹងផងដែរថាសារធាតុគីមីឈ្មោះ Acetaminophen អាចនឹងបង្កឱ្យមានបញ្ហាសុខភាពច្រើនជាងនេះខណៈការសិក្សាស្រាវជ្រាវមួយផ្សេងទៀតបានភ្ជាប់សារធាតុគីមីនេះទៅនឹងជំងឺហឺតនិងជំងឺតាអក ។ Paracetamol ជាថ្នាំបំបាត់ការឈឺចុកចាប់ដែលប្រជាជនទូទៅក្នុងពិភពលោកស្គាល់ច្បាស់និងនិយមប្រើជាងគេ ។ ថ្នាំនេះកបនឹងជំងឺឈឺក្បាល ក្តៅខ្លួន គ្រុនក្តៅ ការឈឺចុកចាប់(កម្រិតស្រាល) និងគ្រុនផ្តាសាយជាដើម ។

Post a Comment