GuidePedia

0

ពាក្យ ឆ្លងទន្លេ ដែល​ភាសា​ខ្មែរ​យើង​ប្រើ​សម្រាប់​ស្ត្រី​ដែល​ប្រសូត្រ​បុត្រ​នោះ​គឺមាន​អត្ថន័យ​​ជ្រាល​ជ្រៅណាស់​ ព្រោះ​ថាការ​សម្រាលកូន​វា​ពិបាក​បី​ដូចជា​ការ​ហែល​ឆ្លង​ទន្លេ​យ៉ាង​អញ្ចឹង ដែល​ទន្លេ​មួយ​ដ៏ធំ​ ហើយ​មនុស្ស​ម្នាក់​ព្យាយាម​ឆ្លង​ពី​ត្រើយ​ម្ខាង​ទៅ​ត្រើយ​ម្ខាង​ឆ្លង​កាត់​ ចរន្ត​ទឹក​កួច​ព្យុះ​រលក​គ្រប់​បែប​យ៉ាង​ ។ ចំណែក​ឯការ​សម្រាល​បុត្រ​វិញ​ ក៏​ដូច្នេះ ព្រោះ​ថាខ្មែរ​យើង​សម័យ​បុរាណ​ មាន​ស្ត្រី​ជាច្រើន​ដែល​ត្រូវ​ស្លាប់​ក្នុង​ពេល​សម្រាល​កូន ។ បច្ចុប្បន្ន​ ដោយសារ​វិស័យ​វេជ្ជសាស្ត្រ​មាន​ការរីក​ចម្រើន​ កត្តា​គ្រោះ​ថ្នាក់​ក្នុង​ពេល​សម្រាល​កូន​របស់​ស្ត្រី​ត្រូវ​កាត់​បន្ថយ​ ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ នៅ​មាន​ស្ត្រី​មួយចំនួន​ នៅ​ជនបទ​ទទួលរងគ្រោះ​ផង​ដែរ ដោយ​សារ​តែការ​មិន​បាន​មកប្រសួត្រ​នៅ​មណ្ឌល​សុខភាព​ឱ្យ​បាន​ត្រឹម​ត្រូវ​ ។

Post a Comment

 
Top